ខ្ញុំបាទឈ្មោះនូ​ មុន្នី (Nou Mony) Honolulu, Hawaii សូមឆ្លើយតបទៅ ម្ចាស់ ​Blog: Khmer HD
ចុះនៅថ្ងៃទី ខែ18 មករា ឆ្នាំ 2019,  រឿងរចនាសម្ព័ន្ធបោកប្រាស់ កំរិតខ្ពស់ http://documentroom.blogspot.com/2019/01/ray-c-dam.html

ព័ត៌មាន (information) ដែលអ្នក (Blogger) នេះបានចុះនោះ​មិនពិតទេ​​​  ដោយសារ ព័ត៌មានេះ ​បានដកស្រង់ចេញមកពី គេហទំព័រ​(website-Wikipedia) វីគីភីឌា ដែលបានបង្កើតឡើង ឬបានចុះផ្សាយដោយ ក្រុមដែលមានគោបំណង ផ្សាយព័ត៌មានមិនពិត ឬចង់បង្ខូចឈ្មោះឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ដាំ ឆ័ត្ត្ររីយ៍។
ខ្ញុំបាទមានសេចក្តីសោកស្ដាយ​ ដែល លោកមានគោលបំណងអាក្រក់។ ​ យើងទាំងអស់គ្នាជាខ្មែរដូចគ្នា មិនគួរណាវាយប្រហារកូនខ្មែរម្នាក់ទៀត ដែលមានឥទ្ធិពលដ៏ខ្ពង់ខ្ពស់លើឆាកអន្តរជាតិ ដូចជា ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ដាំ ឆ័ត្ត្ររីយ៍
យើងគួរតែអបអរសាទរ, ហើយមានមោទនភាព ដោយសារមានកូនខ្មែម្នាក់​បានទៅកាន់ តំណែងអន្តរជាតិផ្នែកហិរញ្ញវត្ថុ​ដល់កំពូល​ ហើយមានអាជ្ញាប័ណ្ណ​ផ្ដល់ចេញមកពី”ប្រព័ន្ធឋបនីយភណ្ឌសហព័ន្ធ” Federal Reserve License Level 5 ថែមទៀត។
ដូច្នេះលោកមិនគួរ ចុះផ្សាយរឿងមិនពិត​ របស់ឯកឧត្តម នោះទេ, គួរតែចំណាយពេលវេលាបន្តិចទៀតដើម្បីស្រាវជ្រាវរកពត៌មានផ្សេងៗបន្ថែមទៀតដែលមានចុះផ្សាយរឿងពិតរបស់ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ដាំ ឆ័ត្ត្ររីយ៍ ដើម្បីយកមកប្រៀបធៀប ស្វែងរកការពិត ផ្ដល់សុច្ចរិតភាព ដល់កូនខ្មែរនេះផងដែរ។
សូមអស់លោកអ្នកដែលបានអាន អត្ថបទ(message) របស់ ខ្មុំហើយ សូមលោកចូលទៅអាននូវគេហទំព័ររបស់ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ដាំ ឆ័ត្ត្ររីយ៍​ និង​ គេហទំព័រ (website) ផ្សេងៗដ៏ទៃទៀត ដែលបានចុះផ្សាយរឿងពិតប្រាកដរបស់ ឯកឧត្តម​ ដូចនៅខាងក្រោមនេះ។
1.    www.raycdam.org

ជាការពិតប្រាកដណាស់ រឿងហិរញ្ញវត្ថុអន្តរជាតិ ជារឿងស្មុគស្មាញ ហើយស៊ីជម្រៅណាស់ សម្រាប់មនុស្សសាមញ្ញដែលគ្មានសមត្ថភាព​ ឬគ្មានចំណេះចេះដឹងពិតប្រាកដ ពីរឿងហិរញ្ញវត្ថុអន្តរជាតិ គឺមិនអាចយល់បានដោយងាយស្រួលនោះឡើយ។
សូម្បីតែខ្ញុំបាទ​ មានបទពិសោធន៍ 42 ​​ឆ្នាំមកហើយ ក្នុងវិស័យហិរញ្ញវត្ថុនេះ (១២​ឆ្នាំ​​ ក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ) ក៏ពេលខ្លះ ខ្ញុំមានផលពិបាកតាមដានបញ្ហានេះដែរ ​​​,​​ ​ប៉ុណ្តែដោយសារ ខ្ញុំបាទ​មាន ឧបនិស្ស័យ​ មានភ័ពសំណាង ​បានទំនាក់ទំនងជាមួយ ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ដាំ ឆ័ត្ត្ររីយ៍ លោកបានណែនាំ ពន្យល់ ពីមុខងារ សាជីវកម្មហិរញ្ញវត្ថុមួយចំនួនធំ ទើបខ្ញុំបាទបានយល់ច្បាស់។ ខ្ញុំសូមជម្រាបជូនផងដែរថា “ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ដាំ ឆ័ត្ត្ររីយ៍” លោកមានសញ្ញាប័ត្រជាសាស្ត្រាចារ្យ បណ្ឌិត ចេញមកពី “UNIVERSITY OF CAMBRIDGE, Department of Political Sciences Economics” ជា “PROFESSOR  ODER DOCTORATE OF POLITICAL SCIENCES ECONOMICS, នៅ “SAM HOUSTON STATE UNIVERSITY” សញ្ញាប័ត្រ “DOCTORATE OF LAWS (INTERATIONAL LAWS) និងមានសញ្ញាប័ត្របណ្ឌិតផ្សេងៗជាច្រើនទៀត ផ្នែក ធនាគារ, ហិរញ្ញវត្ថុ នៅ EUROPE, AUSTRALIA ETC…
​​ដូច្នេះ ខ្ញុំបាទសូមបញ្ជាក់ថា ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ដាំ ឆ័ត្ត្ររីយ៍ ជាកូនខ្មែរមួយរូបដែលមានឥទ្ធិពលជាអ្នកគ្រប់គ្រង ហិរញ្ញវត្ថុពិភពលោក(Sole Arbiter of Combine Global Collateral Asset Accounts)ពិតប្រាកដ ដែលអន្តរជាតិ  នឹង​ the United States Congress បានផ្ដល់ជូន ឯកឧត្តម នៅឆ្នាំនៅ 1995, ដូចបានចុះក្នុងគេហទំព័រ :

http://www.unoitc.org/ https://www.bibliotecapleyades.net/sociopolitica/sociopol_globalbanking96.htm

មនុស្សពីរនាក់ ដែលមានឈ្មោះនៅក្នុង​ Blog, (Mr. Keith Scott and Mr. David Sale) គឺជាអតីតបុគ្គលិករបស់ UNOITC។​ឥឡូវនេះ អ្នកទាំងពីរនាក់នេះ ឥតមានមុខនាទីអ្វីទៀតនៅក្នុង UNOITC នោះ ទេ​។
ដូចអ្វីៗដែលអ្នក ​​Blogger បានចុះផ្សាយ អំពីរឿង UNOITC នេះ គឺមានខ្វះការពិចារណា ខ្វះការស្រាវជ្រាវពិតប្រាកដ ហើយខ្វះមូលដ្ឋានពិតប្រាកដ។

អ្នក (Blogger) ដែលបានចុះផ្សាយនៅក្នុង Wikipedia (នៅលើអ៊ីនធឺណិត-internet) ជាគោលបំណងរបស់ជនបរទេស ដែលគេចង់ដណ្ដើម បានតំណែងរបស់ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ដាំ ឆ័ត្ត្ររីយ៍។​​ គេបានប្រឌិតរឿងមិនពិត ដើម្បីប្រយុទ្ធ​យកតំណែងរបស់ ឯកឧត្តម តែប៉ុណ្ណោះ។ ដូច្នេះយើងជាកូនខ្មែរទាំងអស់គ្នាត្រូវតែការពារឈាមកូនខ្មែរ ដែលមានសិទ្ធិពិតប្រាកដ ជាអ្នកមានឥទ្ធិពលមួយដ៏ខ្លាំងក្លាក្នុងឆាកអន្តរជាតិ ផ្នែកហិរញ្ញវត្ថុ។

លោក Blogger,  សូមលោកកុំព្រួយបារម្ភថាជារឿងមិនពិតនោះ ហើយក៏មិនត្រូវមករារាំងទប់ស្កាត់ ការធ្វើបដិវត្ត៍របស់ ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ដាំ ឆ័ត្ត្ររីយ៍ ផងដែរ ពីព្រោះលោកមិន​មានគោលបំណង ​ឬ ​បានប៉ងប្រាថ្នាបំផ្លាញជាតិខ្មែរនោះដែរ។

រឿង Hun Manet, លោកBlogger គ្មានមូលដ្ឋានច្បាស់លាស់អំពីឯកឧត្តមនោះ ទេ, ដូច្នេះ សូមលោកជឿជាក់ចុះថា សមត្ថភាព របស់ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ដាំ ឆ័ត្ត្ររីយ៍​ មិនត្រូវការកូនក្មេងមិនទាន់រឹងបង្ហើយរលាក្បាល Hun Manet នោះទេ។ 

ឯកឧត្តម  មានអ្វីៗគ្រប់យ៉ាង ដូចជា អំណាចហិរញ្ញវត្ថុ ហើយនិង​ សម្ព័ន្ធភាពនយោបាយក្នុងពិភពលោក គ្រប់គ្រាន់អស់ហើយ ដើម្បីដកពឹសអាចោរយួន ចិន និងពូជអាយ៉ង ហ៊ុនសែនូបនីយកម្ម ក្រវាត់ចោល ដូច្នេះ ឯកឧត្តម  មាន មហិច្ឆិតា មានការព្យាយាម យកប្រទេសខ្មែរយកមកជូនកូនខ្មែរវិញនៅក្នុងពេល ឆាប់ៗនេះ​ ពីររបបតិរច្ឆាន នោះទេ។
សូមអរគុណ :  Mony Nou @   monynou@thenakagroup.com  www.thenakagroup.com

Comments